ផ្សែងចេញពីការដុតកំទេចក្រណាត់វានឹងកើតមហារីកសួតនិងប៉ះពាល់ដល់ទារកក្នុងផ្ទៃ

បន្ទាយមានជ័យ៖ប្រជាពលរដ្នជាច្រើនគ្រួសារកំពុងតែ ឈមទៅនិងជម្ងឺមហារីកសួត ខណៈអាជីវករមួយចំនួនតូចបានយកកំទេចក្រណាត់ទៅដុតជាច្រើនកន្លែងបង្កចេញជាផ្សែងជារាងរាល់យប់នៅត្រង់ចំណុចក្រោយស្នាក់ការ ភូមិត្តភាពនិងនៅមុខសាលាសុវណ្ណភូមិឋិតក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។


ប្រជាពលរដ្ឋនៅក្បែរទីតាំងដុតកំទេចក្រណាត់បញ្ជាក់ប្រាប់ថា៖ រាល់ការដុតកំទេចក្រណាត់របស់អាជីវករខាងលើពួកគាត់មួយចំនួនតែងតែចាក់ចេញពីលំនៅឋានដោយទ្រាំទៅនិងផ្សែងដែលជះមកប៉ះពួកគាត់ម្ដងៗ មានសភាពដកដង្ហើមមកតឹងទ្រូង ឈឺក្បាល ពោលគឺមានអាការ:ថប់ៗ និងធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមកូនរបស់ពួកគាត់តែម្ដង។


ពួកគាត់បន្ថែមថា ពេលកូនគាត់ធ្លាក់ខ្លួនឈឺយកទៅពិនិត្យនៅមន្ទីរពេទ្យចេញវេជ្ជបញ្ជាថាកូនរបស់លោកអ្នកបណ្ដាលមកពីប៉ះពាល់ទៅនិងបរិស្ថានមិនល្អនៅក្បែផ្ទះ។ទោះយ៉ាងណាពួកគាត់សំណូមពរទៅនិងមន្ត្រីបរិស្ថានមេត្តាចុះមកពិនិត្យនៅទីតាំងលើដើម្បីបញ្ជៀសទៅនិងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងកុមារជាច្រើនដែលរស់នៅជុំវិញកន្លែងដុតកំទេចក្រណាត់ខាងលើ។


ករណីនេះលោកសុវណ្ណាមន្ត្រីបរិស្ថានក្រុងប៉ោយប៉ែតបញ្ជាក់តាមទូរសព្ទ័ថា៖ចំពោះផ្សែងចេញពីការដុតកំទេក្រណាត់វាធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរលើអ្នកដែលរស់នៅជុំវិញទីតាំងដុតកំទេចក្រណាត់ជាពិសេសកុមារតូចៗ វានិងអាចកើតជម្ងឺមហារីកផ្លូវដង្ហើមដូចជាសួតនិងប៉ះពាល់លើទារកក្នុងផ្ទៃ កើតជម្ងឺផ្សេងៗរហូតដល់ពិការរួមទាំងសសៃប្រសាទទៀតផងព្រោះកំទេចក្រណាត់ដែលដុតនោះគឺមានជាតិថ្នាំតេតាណុលខ្លាំងដោយសារគេជ្រលក់ពណ៍។
លោកថាការដុតកំទេចក្រណាត់ត្រូវហាមដាច់ខាត បើសិនមានការដុតទាល់តែទីតាំងនោះជាទីវាលហើយមិនមានពលរដ្ឋរស់នៅ។

លោកបញ្ជាក់ថាលោកនិងចុះទៅណែនាំពួកគាត់បើក្នុងករណីមិនអនុវត្តន៍តាមមន្ត្រីជម្នាញទេនោះនិងមានវិធានការតាមផ្លូវច្បាប់។
ដោយឡែកអាជីវកដែលរកស៊ីខោអាវគីមប្រាប់ថា មូលហេតុដែលពួកគាត់ដុតកំទេចសំរាមចោលនេះ ដោយសារនៅក្នុងភូមិរបស់គាត់ ពុំមានរថយន្តក្រុមហ៊ុនអនាម័យណាមកប្រមូលឡើយ សូម្បីតែសំរាមនៅមុខផ្ទះ ក៏ត្រូវប្រជាពលរដ្ឋប្រមូលយកទៅចោល ឬដុតដោយខ្លួនឯងដែរ៕ (MR.TONG)

error: Content is protected !!