ប្រតិភូខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលនៃអធិការដ្ឋាន នៅស្រុកស្វាយចេក  

ខេត្តបន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេកទទួលអំណោយប្រតិភូខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០១៩នៅស្រុកស្វាយចេក។


អធិការរងនគរបាលនិងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបានមានប្រសាសន៍កោតសរសើរចំពោះប្រតិភូខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យដែលបានដឹកនាំចុះសួរសុខទុក្ខកម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ។


លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេកមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រតិភូខេត្តចុះសួរសុខទុក្ខកងកម្លាំងក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរនេះជាការយកចិត្តទុកដាក់ចំពោះថ្នាក់ដឹកនាំខេត្តបានចាត់តាំងប្រតិភូចុះសួរសុខទុក្ខនាំយកអំណោយចែកជូនកម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេក។


លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះកម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេកដែលកំពុងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីអោយមានសុវត្ថិភាពល្អ។


លោកបានបញ្ជក់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរឆ្នាំ២០១៩នេះរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានចាត់តាំងប្រតិភូចុះសួរសុខទុក្ខបាននាំយកអំណោយចែកជូនដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកទទួលបាន១.ស្រាប៊ៀ១០កេស ២.មី១០កេស ៣.ទឹកក្រូច១០កេស ៤.ទឹកសុទ្ធ១០យួរ ៥.ត្រីខ២កេសធំ ៦.នំធុង១០ធុង ៧.ទឹកស៊ីអ៊ីវ៧យួរ ៨.ទឹកត្រី៧យួរ ៩.ថវិការចំនួន១,៤៤០.០០០រៀល។


កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេក១.ស្រាប៊ៀ៥កេស ២.មី១០កេស ៣.ទឹកក្រូច៥កេស ៤.ទឹកសុទ្ធ១០យួរ ៥.ត្រីខ១កេសធំ ៦.នំធុង៥ធុង ៧.ទឹកស៊ីអ៊ីវ៧យួរ ៨.ទឹកត្រី៧យួរ ៩.ថវិការចំនួន៤០០.០០០រៀល៕

error: Content is protected !!