កម្លាំងសមត្ថកិច្ចជាង៥០០នាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

 

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រមាណ៥០០នាក់បានប្រមូលផ្តុំតាមផែនការ និងដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងខេត្ត ដោយធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៣ថ្ងៃចាប់ផ្តើមនៅថ្ងៃទី១៤,១៥និង១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យនឹងរៀបចំកន្លែងកម្មវិធីលេងកំសាន្តសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងសម្សាន្តនៃខេត្តបន្ទាយមានជ័យនេះ គឺបានរៀបចំ សង្រ្កាន្តឆ្នាំថ្មីក្រុងប៉ោយប៉ែត សង្រ្កាន្តក្រុងសិរីសោភ័ណ និងសង្រ្កាន្តស្រុកភ្នំស្រុក ព្រះនេត្រព្រះរួចមកហើយនោះ។

ដោយឡែកកម្មវិធី សង្រ្កានឆ្នាំថ្មីនៅខេត្តបន្ទាយមានជ័យតាមការប៉ាន់ប្រមាណរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមានមនុស្សច្រើនម៉ឺននាក់មកលេងកម្សាន្តច្រើនជាងឆ្នាំមុនផងដែរ។

នៅព្រឹកថ្ងៃច័ន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមវត្ថមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើការផ្សព្វផ្សាយពីផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃខាងមុខនេះ។


ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងនិងដាក់បទបញ្ជាដល់កងកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់កិច្ចការងារការពារសន្តិសុខជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះមុខថ្នាក់លើគឺ ដើម្បីរក្សាសុវត្ថិភាព បង្កបរិយាកាសឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្តសប្បាយរីករាយ មានសុវត្ថិភាពល្អ។

ក្នុងនោះដែរ លោកស្នងការបញ្ជាក់ថា៖នៅឆ្នាំនេះត្រូវទប់ស្កាត់ រាល់សកម្មភាពដែលហាមឃាត់មិនអនុញ្ញាតឱ្យលេង ដូចជាច្រកទឹកក្នុងថង់ឬក្នុងប៉ើតប៉ោងគុបគ្នាតាមផ្លូវសាធារណៈ ដែលនាំបង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ តែមានត្រូវតែចាប់យកមកអនុវត្តតាមវិធានការរដ្ឋបាល ព្រោះអស់ពេលអប់រំហើយ។បញ្ហានេះ កាលពីឆ្នាំទៅមុនកម្លាំងនគរបាលគ្រាន់តែចាប់អប់រំតែប៉ុណ្ណោះ។


លោកស្នងការលើកឡើងទៀតថា កម្លាំងគ្រប់ផ្នែកគ្រប់ជំនាញត្រូវរៀបចំឱ្យរួចជាស្រេច ទៅតាមគោលដៅ និងកម្លាំងត្រៀមចេញអន្តរាគមន៍ ដោយមានការបំពាក់សម្ភារមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការធានាចេញដោះស្រាយបញ្ហា អសន្តិសុខឱ្យបានទាន់ពេលវេលាក្នុងករណីដែលកើតឡើងហេតុការណ៍អាក្រក់ៗណាមួយ៕(P1)

error: Content is protected !!