ពលរដ្ឋចាស់ជរាពិការ គ្មានទីពឹង ទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧)

ខេត្តបន្ទាយមានជ័យ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានចែកគ្រឿង ឧបភោគ បរិភោគ ថវិកាដល់ពលរដ្ឋ ចាស់ជរា ជនពិការ ដែលកំពុងជួបការលំបាក ខ្វះទីពឹងចំនួន៥គ្រួសារ នៅតាមលំនៅឋាន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត២ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដែលមានលោក ម៉ឹងពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងជួយសម្រាលបន្ទុករបស់អាជ្ញាធរ ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ចាស់ជរា ជនពិការដែលខ្លះទីពឹង។

លោកបន្តថា សកម្មភាពដែលជួយដល់ប្រជាពលរដ្ឋអាចបន្ត ហើយដំណើរទៅបានរហូតដល់ថ្ងៃនេះ ដោយមានចូលរួម ថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ បានមកពីសមាជិក សមាជិកា  អាជ្ញាធរ សមត្ថកិច្ច និងសប្បុរសជនផងដែរ។

សម្ភារ គ្រឿងឧបភោគ បរិភោគ ចែកជូនពលរដ្ឋចំនួន៥គ្រួសារនៅព្រឹកនេះ ក្នុង១គ្រួសារទទួលបាន៖អង្ករ២៥គីឡូក្រាម ,សារុង២ ,មី ២កេស ,ត្រីខកំប៉ុង១ឡូ, ទឹកផ្លែឈើមួយកេស ,ទឹកបរិសុទ្ធ៣យួរ, នំកូនក្មេង២០ កញ្ចប់, ប្រេងឆា១ដប, សាប៊ូ៥គីឡូក្រាម ,ថវិកា១១ម៉ឺនរៀល។ ក្នុងនោះក្រុមចលនាយុវជនក៏បានប្រគល់ឈើច្រត់១គូ ដល់អ្នកមីងពិការជើងម្នាក់ផងដែរ៕ក្តាមស្រែ

error: Content is protected !!