ទាញកាំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ចំនួន៣កាំបិតបណ្តាលស្លាប់ ព្រោះរឿងគំនុំ នៅស្រុកអូរជ្រៅ


ខេត្តបន្ទាយមានជ័យ៖ ពិតជាសាហាវខ្លាំងណាស់ ឃាតករម្នាក់បានយកកំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ស្លាប់នៅនិងកន្លែង ដែលកើតហេតុកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី អាយុ២៩ឆ្នាំ ភេទប្រុស ជាមេបញ្ជាការរងកងអនុសេនាតូចល្បាតទី២ នៃកងការពារព្រំដែនលេខ៥០៣យោធិភូមិភាគទី៥។ ជនសង្ស័យឈ្មោះ ភាព សុភ័ក្រ្ត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យ និងជនរងគ្រោះ រស់នៅក្នុងភូមិកើតហេតុខាងលើ។


សមត្ថកិច្ចដដែលបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យជនសង្ស័យខឹង និងឈានដល់ការសំលាប់ជនរងគ្រោះដោយសារតែរឿងគំនុំ ដែលកន្លងមក ជនរងគ្រោះធ្លាប់ឈ្មោះគ្នាជាមួយជនសង្ស័យ និងបានគំរាមបាញ់ក្បាល ទើបជនសង្ស័យខឹងយកកាំបិតខ្វាវកាប់ជនរងគ្រោះ ពីក្រោយខណៈ កំពុងតែជិៈម៉ូតូ ចំនួន៣កាំបិត ត្រង់ប្រអប់ដៃឆ្វេង១កាំបិត កញ្ចឹងកឆ្វេង២កាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងមុខនៅមុខផ្ទះជនល្មើសតែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅចុះទៅឃាត់ខ្លួនភ្លាមៗ រួចបញ្ជូនយកទៅសួរនាំដើម្បីកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

error: Content is protected !!