ចោរខាតដើម!ជិៈម៉ូតូ ចូលលួចត្រូវម្ចាស់ដឹងទាន់ រត់ចោលម៉ូតូ ក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត មានករណីចោរជិៈម៉ូតូលបចូលលួចត្រូវម្ចាស់ដឹងទាន់ រត់ចោលម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន។


តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពេលកើតហេតុជនសង្ស័យបានជិៈម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល.1F-4788 មួយគ្រឿង មានគម្រោងការចង់ចូលលួច តែមិនបានសម្រេច ត្រូវម្ចាស់ផ្ទះដឹងទាន់ រត់គេចខ្លួនបន្សល់នូវម៉ូតូ។


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា យោងតាមការរាយពីប្រជាពលរដ្ឋថាមានករណីជនសង្ស័យម្នាក់ចង់ចូលលួចទ្រព្យសម្បត្តិ របស់គាត់ ដោយពលរដ្ឋបានដឹងខ្លួនទាន់ ជនសង្ស័យក៏បានដាក់មេប្រូច រត់កាត់ទឹក រកតែព្រះអាយុ បាត់ស្រមោលឈឹងតែម្តង។ ចំណែកឯម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត៕

error: Content is protected !!