ស្លាប់ពលករខ្មែរម្នាក់ និងរបួស៣នាក់នៅខេត្តឈុនបុរីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលករខ្មែធ្វើការសំណង់នៅប្រទេសថៃ៤នាក់ ក្នុងចំណោមនោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀត​របួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ពីដានអគារ ដែលកំពុងសាងសង់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ។

ជន​រងគ្រោះ​ទី​១​ ឈ្មោះ​ ឡម​ ចាន់ថន​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ស្រុក​កំណើត​រស់​នៅ​ភូមិ​តាមាន់​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ដរមានជ័យ​ (ស្លាប់​)។​ ជន​រងគ្រោះ​ទី២​ ឈ្មោះ​ ឈ្មោះ​ ឡម​ ចាន់ឌី​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នំា​នៅ​ភូមិ​តាមាន់​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ដរមានជ័យ​ (របួស​ធ្ងន់​)។​ ជន​រងគ្រោះ​ទី​៣​ ឈ្មោះ​ លិន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ស្រុក​កំណើត​រស់​នៅ​ខេត្ត​ បាត់ដំបង​។​ ជនរងគ្រោះ​ទី​៤​នឈ្មោះ​ ណាមតាន​ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ​ (របួស​ធ្ងន់​)។​

សេចក្ដីរាយការបញ្ជាក់ពីសាច់ញ្ញាតថា មុនកើតហេតុជនរងគ្រោះទាំង៤នាក់នោះបានធ្វើការមេឃកំពុងតែរលឹមស្រិចៗ នៅអគារកំពស់៧ជាន់ គ្រានោះពីតានដែលខាងក្រុមហ៊ុនបានចាក់បេតុងនៅជាន់ទី៨ ក៏ស្រុតបាក់សង្កត់លើពលករខ្មែរ៤នាក់ដែលកំពុងធ្វើការនោះស្លាប់ម្នាក់ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាលតែម្ដង។

សេចក្ដីរាយការបញ្ជាក់បន្ថែមថាក្រោយពីពល្រខ្មែររងគ្រោះគេឃើញមានកម្លាំងជម្នាញសម្ថតកិច្ចថៃចុះដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់នោះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងឡាម៉ុង និងមន្ទីរពេទ្យក្រុងថេបផាត់ថាយ៉ា៕(ក្តាមស្រែ)

error: Content is protected !!