បុកប៉ាង់រត់ប្រ៉ូចបាត់ស្រមោលបន្សល់ទុក្ខសាកសពនៅតាមដងផ្លូវយ៉ាងអណោចអាធម។

 

ខេត្តព្រះវិហារ.បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធមខណះបុរសរងគ្រោះខាងលើកំពុង
ដើរនៅលើចិញ្ចើមផ្លូវតែត្រូវបានរថយន្តបើកបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយបុរសដែលជាជនរងគ្រោះម្នាក់ហើរបុើកដូចក្រដាសបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។


ហេតុការដ៏គួរឲ្យសង្វេកមួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណម៉ោង៩.៣០នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ
៦៩.Bពីស្រុកជាំក្សាន្តខេត្តព្រះវិហារឆ្ពោះទៅកាន់ស្រុកត្រពាំងប្រសាទខេតឩត្តមានជ័យត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ១៣នឹង១៤ស្ថិតក្នុងភូមិអន្លងវែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។


បើតាមការបញ្ជាក់ពីលោក អនុសេនីយ៏ឯក ចាន់ ហុនមេប៉ុស្ដិ៏រដ្ឋបាលឃុំកន្ទួតបានអោយដឹងថាដោយនៅមុនកើតហេតុគេបានឃើញបុរស់ដែលជាជនរងគ្រោះដើរនៅតាមកំណាត់ផ្លូវជាតិខាងលើពីទិសកើតទៅទិសលិចលុះមកដល់កន្លែងកើតហេតុគេបានឃើញរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបរស្របទិសគ្នាក្នុងល្បឿនលឿនក៏បានរេចង្កួតទៅបុកលើជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងលឺលាន់ដូចរន្ទះបណ្តាលអោយជនរងគ្រោះហើរដូចក្រដាស់ស្លាបភ្លាមៗនៅកន្លែងកើតតែម្តង។


គួរបញ្ជាក់ផងដែរថាជនរងគ្រោះខាងលើមានឈ្មោះមុន្នី មី ភេទប្រុសអាយុ៣២ឆ្នាំមានបុខរបជាកសិករបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ
ក្រោយបង្ករថយន្តខាងលើក៏បានបង្កើនល្បើនបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
រីឯសាកសពជនរងគ្រោះខាងលើក្រោយកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុរួចក៏បានធ្វើកាប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។(ដោយ៖សន សុង​)

error: Content is protected !!