សមត្ថកិច្ចហាមឃាត់រថយន្តធន់ធំចូលផ្លូវបេតុង និងមិនឲ្យមានការចតឈប់ផ្ទេរអីវ៉ាន់លើផ្លូវជាតិខណៈផ្លូវកំពុងជន់លិច

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋានក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះមកអប់រំណែនាំ បញ្ឈប់ការចត ធ្វើការផ្ទេរអីវ៉ាន់ នៅលើផ្លូវជាតិលេខ៥ និង ធ្វើការហាមឃាត់រថយន្តដឹកធ្ងន់ៗគ្រប់ប្រភេទ ចូលតាមផ្លូវបេតុង ខណៈពេលដែលផ្លូវមួយចំនួន ក្នុងក្រុងប៉ោយប៉ែត កំពុងរងការខូចខាត ដោយមានទឹកជំនន់។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងនគរបាលក្រុងប៉ោយប៉ែតទទួលការងារចរាចរណ៍ បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា៖ លោកបានឲ្យកម្លាំងនគរបាលចរាចរណ៍ សហការណ៍ជាមួយកម្លាំងនគរបាលសណ្តាប់ធ្នាប់ បានចុះល្បាត នៅតាមភ្លើងស្តុប និង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលកន្លងមកមានការកកស្ទះ ដោយសារតែការចត និង ផ្ទេរអីវ៉ាន់នៅលើផ្លូវដែលបង្កឲ្យអ្នកធ្វើដំណើរមានការលំបាក។

លោកបានបន្តទៀតថា៖ ក្នុងនោះកម្លាំងក៏ត្រួតពិនិត្យមើល នូវរថយន្តដឹកថ្ម ខ្សាច់ ធំៗ ចូលតាមផ្លូវលំ ធ្វើការហាមឃាត់ ព្រោះតំបន់យើងនៅតាមផ្លូវលំ នីមួយៗ រងការខូចខាត ត្រូវបានលិចទឹក ដោយជំនន់ទឹកភ្លៀង មិនអាចឲ្យចូលបើកបរឆ្លងកាត់ឡើយ ព្រោះវាបណ្តាលឲ្យផ្លូវខូចផ្លូវបេតុងរបស់បងប្អូនប្រជាពលរដ្ឋ និង អនុវត្តច្បាប់ចរាចរណ៍ ដែលរថយន្ត និង ម៉ូតូណា ដែលបានបើករំលោភបំពានភ្លើងស្តុប និង ការបើកបរមិនពាក់មួកសុវត្តិភាព អត់កញ្ចក់ ធ្វើការផាកវិន័យ៕

error: Content is protected !!