អាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើបុណ្យកាន់វេនទី៣ នៅវត្ត…..

(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន និងភរិយា ព្រមទាំងនាយទាហាន  នាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៣ នៅរសៀលថ្ងៃ០២-០៣ រោច  ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តសមាធិផល ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាកមន្ទីរ ស្ថាប័ន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល និង ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ។


ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ត្រី បោន  ប៊ិន បានថ្លែងថា  ការធ្វើបុណ្យកាន់បិណ្ឌនេះដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកឧត្ដមសេនីយ៍ត្រី បានបួងសួងសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្តមសេនីយ៍ត្រី ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក តាមថែរក្សាដល់គ្រួសារអាវុធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ក្នុងកិច្ចបញ្ចប់កម្មវិធីបុណ្យលោកឧត្ដមសេនីយ៍ត្រី និងសហការីបានប្រគេនបច្ច័យចំនួន៩២៨០០០០(ប្រាំបួនលានពីរសែនប្រាំបីម៉ឺនរៀល)ដើម្បីទុកប្រើប្រាស់តាមតម្រ(ដោយ​៖(សន សុង​)

error: Content is protected !!