អាជ្ញាធរក្រុងប៉ោយប៉ែតចុះពិនិត្យដីតាមការអន្តរាគមន៍ម្ចាស់បំណុល គ្រាដែលតុលាការលុបដីការក្សាការពារចោល ឲ្យពលរដ្ឋគ្រប់គ្រងវិញ។​

បន្ទាយមានជ័យ៖ គណៈកម្មការចម្រុះក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ បានចុះពិនិត្យដីបន្ទាប់ពីម្ចាស់បំណុល លោកអ៊ុង សួងរស្មី ប្ដឹងទៅអាជ្ញាធរសុំអន្តរាគមន៍ថា ពលរដ្ឋសង់ផ្ទះអាណាធិបតេយ្យលើដីទំនាស់ទំហំ៦២៨៩៤ក្រឡា ដែលកំពុងដំណើរការនីតិវិធីរបស់តុលាការ។

គ្រាដែលតុលាខេត្តបន្ទាយមានជ័យសម្រេចលុបដីការក្សាការពារចោលដែលលោកអ៊ុង សួងរស្មី បានប្តឹង ឲ្យពលរដ្ឋមានសិទ្ធិគ្រប់គ្រងលើដីរបស់ខ្លួនវិញហើយនោះ។ ដែលដីទំនាស់នេះ ឋិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោក គង់ រិទ្ធា តំណាងពលរដ្ឋបញ្ជាក់ថា៖ ការសាងសង់របស់ប្រជាពលរដ្ឋមិនមែនសាងសង់អាណាធិបតេយ្យនោះទេ ក្រោយពីម្ចាស់បំណុលលោកអ៊ុង សួងរស្មី បានប្តឹងឲ្យសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចដីការក្សាការពារលេខ១៨៤ ដែលចេញដោយចៅក្រមឈ្មោះឡូយ ចិត្ត្រា នោះ ត្រូវបានប្រជាពលរដ្ឋប្តឹងជំទាស់ ហើយក្រោយពីស្រាវជ្រាវពីតុលាការឃើញថា ភាគីម្ចាស់បំណុល គ្មានឯកសារសំអាងគ្រាប់គ្រាន់ ទើបចៅក្រម យ៉ាប់ មេត្តា ក៏បានចេញសេចក្តីសម្រេចលុបចោលដីការក្សារការពារនោះចោលវិញ ឲ្យប្រជាពលរដ្ឋគ្រប់គ្រងតាមក្បាលដីរៀងៗខ្លួនវិញ ទើបប្រជាពលរដ្ឋហ៊ានធ្វើកិរិយាកាន់កាប់លើដីនេះ។


តំណាងប្រជាពលរដ្ឋម្នាក់នេះបានបញ្ជាក់ថា ប្រជាពលរដ្ឋគោរពច្បាប់ត្រឹមត្រូវ ហើយលោកសូមឲ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងភាគី លោកអ៊ុង សួងរស្មី មេត្តាអនុវត្តនីតិវិធីច្បាប់ សូមកុំឲ្យយកវប្បធម៌អន្តរាគមន៍មកដាក់លើប្រជាពលរដ្ឋ។
ករណីខាងលើនេះ អភិបាលរងក្រុងប៉ោយប៉ែតលោកមែន សោភ័ណ្ឌ បញ្ជាក់ថា៖ ការចុះមកពិនិត្យធ្វើការស្រាវជ្រាវនៅលើដីខាងលើនេះ ដោយមានការស្នើសុំឲ្យជួយអន្តរាគមន៍ ដោយភាគីម្ខាងទៀតថា មានប្រជាពលរដ្ឋ។​

បានសាងសង់លើដីទំនាស់នេះ ដែលកំពុងដំណើរនីតិវិធីរបស់តុលាការ ហើយនិងពិនិត្យមើលស្ថានភាពជាក់ស្តែងដើម្បីធ្វើរបាយការណ៍ឡើងទៅថ្នាក់ខេត្តផងដែរ ដោយមិនបានមកដោះស្រាយអ្វីឡើយ៕ (ដោយ​៖សន សុង​)

error: Content is protected !!