លោក ឈួន សុធាវណ្ណារី ប្រធានសាខាគយចល័ត បានឃាត់រថយន្តចង្កូតស្តាំមួយគ្រឿងអត់មានពន្ធនាំចូលនាំកម្លាំងគយចល័តក្រសួង សហការណ៍ជាមួយគយ និង រដ្ឋាករខេត្ត៖

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង០៣និង១០នាទី នៅមុខហាងកាហ្វេ ក្លឹប ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត កម្លាំងគយចល័តក្រសួង សហការណ៍ជាមួយគយ និង រដ្ឋាករខេត្ត និងកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ឈួន សុធាវណ្ណារី ប្រធានសាខាគយចល័ត ប្រចាំនៅខាងលិចស្ពានទឹកថ្លា បានឃាត់រថយន្តចង្កូតស្តាំមួយគ្រឿង អត់មានពន្ធនាំចូល។

លោកឈួន សុធាវណ្ណារី ប្រធានសាខាគយចល័ត ប្រចាំនៅខាងលិចស្ពានទឹកថ្លា បានឲ្យដឹងថា៖ ក្នុងថ្ងៃនេះផងដែរ ការដែលលោកឃាត់រថយន្ត សេរីទំនើប១គ្រឿង ដែលកំពុងចតនៅទីតាំងខាងលើនេះ ដោយរថយន្តចង្កូតស្តាំ លួចនាំចូលដោយអត់បានបង់ពន្ធ ជូនរដ្ឋឲ្យបានត្រឹមត្រូវ ទើបឃាត់យកមករក្សាទុក នៅ សាខាគយ និង រដ្ឋាករខេត្តបន្ទាយមានជ័យ។

លោក ង៊ោ ម៉េងជ្រួន អភិបាលរងខេត្ត បានឲ្យប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យដឹងថា៖ ការដែលគយចល័តក្រសួង ចុះមកឃាត់រថយន្តខាងលើនេះ គឺមានការសហការណ៍ ជាមួយ សាខាគយ និង រដ្ឋាករខេត្ត រួមនិងសមត្ថកិច្ចពីរស្ថាប័ន ចុះមកអនុវត្តផងដែរ លោកបានបន្តទៀតថា៖ការ​ចុះបង្រ្កាប ក្នុងករណីខាងលើនេះដែរ គ្មានទេការចរចានោះទេ។​

គឺមានតែការទប់ស្កាត់​រថយន្ត​ទាំង និង បង្រ្កាប រាល់រថយន្តចង្កូតស្តាំ ដែលតែងតែ ចរាចរណ៍លួចនាំចូល ដោយមិនបានបង់ពន្ធចូលរដ្ឋ៕(ដោយ៖ សន សុង)

error: Content is protected !!