សិស្សប្រុស.ស្រីជាង២០០នាក់និងចាស់ជរាគ្មានទីពឹង១០គ្រួសារទទួលគ្រឿងឧបភោគ បរិភោគនិងសំភារៈសិក្សាពីសប្បុរសជន

ខេត្តបន្ទាយមានជ័យ៖ ដើម្បីចែករំលែកពីអ្នកមានហូបទៅអ្នកគ្មានហូបនិងចូលរួមដល់វិស័យអប់រំសប្បុរសជនក្រុងប៉ោយប៉ែតបានផ្ដល់នូវ សំភារៈសិក្សានិងគ្រឿងឧបភោគ បរិភោគដល់ចាស់ជរាជាង១០គ្រួសារ ព្រមទាំងក្មួយៗជាសិស្សានុសិស្សប្រុស.ស្រីចំនួនជាង២០០នាក់កាលពីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩នេះនៅសាលាបឋមសិក្សាថ្មសិន ឋិតក្នុងភូមិភូមិថ្មសិនសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។


លោកឈិន ហ៊ាង តំណាងសប្បុរសជនបញ្ជាក់ថា៖ សម្ភារសិក្សាដែលផ្ដល់ជូនសិស្សតាមរយៈលោកនាយកសាលាខាងលើនោះរួមមាន៖សៀវភៅចំនួន៤១០ក្បាល ប៉ិចចំនួន៤១០ដើម ខ្មៅដៃចំនួន២០៥ដើម ប្រដាប់ខួងខ្មៅដៃចំនួន២០៥ ចំណែកចាស់ជរាគ្មានទីពឹង១០គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ក២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ ថវិកាម្នាក់១ម៉ឺនរៀលផងដែរ។


ក្នុងឱកាសនោះលោក ចែម សំបូរ ប្រធានការិយាល័យអប់រំក្រុងបញ្ជាក់បន្ថែមថា៖ សាលាបឋមខាងលើនេះធ្វើឲ្យលោកមានការចាប់អារម្មណ៍ជាខ្លាំង ហើយលោកនិងកៀរគរសប្បុរសជននិងជួយតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ នៅស៊ីម៉ងត៍ចំនួន៣តោនបន្ថែមទៀតដើម្បីកសាងបណ្ណាល័យ មិនតែប៉ុណ្ណោះ លោកនិងកៀរគរសប្បុរសជនបន្ថែមមកជួសជុលលាបថ្នាំសាលារៀនឲ្យស្អាតថ្មីឡើងវិញ ដាក់ជាសាលាគោលដៅមួយដែរ។


ក្នុងកម្មវិធីនោះលោកចៅសង្កាត់និមិត្ត ហ៊ុល សំអូន បញ្ជាក់ថា៖ សាលាខាងលើនេះសប្បុរសជនបានមកជាច្រើនដងហើយតែសេចក្ដីត្រូវការរបស់សាលានៅតែមានបន្ត ដូច្នេះតាមសំណូមពរ និងប្រសាសន៍លោកចែម សំបូរ ប្រធានការិយាល័យអប់រំក្រុង សាលានេះត្រូវកសាងអគារបណ្ណាល័យមួយខ្នងសំរាប់ឲ្យសិស្សអានសៀវភៅមានទំហំ៤គុណនិង១២ម៉ែត្រ។ ដូច្នេះចំពោះការកសាងនេះលោកឯកភាពនិងចូលរួមសាងសង់នៅដំបូលទាំងអស់ លោកជាអ្នកធានារាប់រងចេញ និងស៊ីម៉ងត៍ចំនួនមួយតោនរួមទាំងជួយកៀរគរបន្ថែមទៀតក្នុងការសាងសង់អគារបណ្ណាល័យឲ្យឆាប់ហើយ។


លោកបញ្ជាក់ថា៖ លោកបន្តអភិវឌ្ឍន៍សាលាមួយនេះបន្ថែមទៀតឲ្យមានការរីកចំរើន តទៅមុខ។ សូមឲ្យលោកគ្រូ អ្នកគ្រូ បង្កើនសមត្ថភាពបន្ថែមទៀតធ្វើយ៉ាងណាឲ្យបានល្អ យើងពិនិត្យគុណភាពអប់រំរាល់ថ្ងៃនៅក្នុងភូមិថ្មសិន គឺមានសិស្សច្រើនដល់ទៅជាង២០០នាក់។

សាលានិមិត្ត១មានសិស្សមានតែ៣០នាក់ ព្រោះមូលហេតុអ្វី? ហើយភូមិមួយមានចំនួនដល់ទៅ៥ទៅ៦០០គ្រួសារសិស្សទៅសិក្សាតិច នេះដោយសារតែគ្រូ មិនសូវយកចិត្តទុកដាក់បង្រៀនសិស្សឲ្យបានយកចិត្តទុកដាក់ ការបង្រៀននៅខ្សោយដូច្នេះអាណាព្យាបាលសិស្សមិនបានឲ្យមករៀនសាលារដ្ឋទេ អាណាព្យាបាលរបស់សិស្សឲ្យទៅរៀនសាលាឯកជនវិញដូច្នេះគួរលោកគ្រូ អ្នកគ្រូ នៅទីនេះបង្កើនការយកចិត្តទុកដាក់លើសិស្សផង៕(ដោយ៖សន សុង)

error: Content is protected !!