បើករថយន្តបុកគេរួចរត់គេច ដល់ពេលតាមទាន់មិនឈប់ បើកបុករថយន្តដេញតាមពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។​

ខេត្តបន្ទាយមានជ័យ៖ បើករថយន្តបុកគេរួចរត់គេច ដល់ពេលតាមទាន់មិនឈប់ បើកបុករថយន្តដេញតាមពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥៨ស្ថិតភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅ។


នគរបាលចរាចរណ៍ស្រុកអូរជ្រៅបានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ក្នុងឡានមានឈ្មោះ ពូ អាយុប្រហែល២៧ឆ្នាំរស់នៅភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នករងរបួសធ្ងន់២នាក់ ១.ឈ្មោះ នួន នីគីដា ភេទប្រុស អាយុជាង៤០ឆ្នាំ និងប្រពន្ធមិនបានស្គាល់ឈ្មោះរស់នៅភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។


នគរបាលចរាចរណ៍បានបញ្ជាក់ថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺឈ្មោះ ពូ បានបើកបររថយន្តធុនហាយឡិនឌ័រពណ៌ទឹកប្រាក់ បានបុករថយន្តមន្ត្រីរាជការម្នាក់នៅមុខសាលាក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៧និង៣០នាទី ហើយមន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានជិៈរថយន្តដេញតាមជនបង្កបានជិៈរថយន្តគេច។
ហើយជនរងគ្រោះឈ្មោះ នួន នីគីដា បានឃើញហេតុការនោះ ក៏បានជិៈរថយន្តម៉ាកតូយូតារីហ្វូរដេញតាមជនបង្ករហូត

ដោយជនបង្កបានកាច់តាមបណ្តោយផ្លូវជាតិលេខ៥៨ ដល់ចំណុចកើតហេតុបានបើករថយន្តឡើងវ៉ាប្រមាណជាង៥០ម៉ែត្រហើយយកដៃរ៉ាអោយរថយន្តបង្កឈប់ តែជនបង្កមិនឈប់បានបើករថយន្តបុកពីក្រោយបណ្តាលស្លាប់ជនបង្កក្នុងរថយន្តហាយឡិនឌ័រម្នាក់ និងរបួសអ្នកដេញតាម២នាក់ប្តីប្រពន្ធបណ្តាលអោយរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។


មន្ត្រីនគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលរងរបួសធ្ងន់ត្រូវបានសង្គ្រោះគឺជាមនុស្សល្អដែលតែងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ផ្សេងៗកន្លងមកនៅក្រុងប៉ោយប៉ែត៕(ដោយ៖សន សុង)

error: Content is protected !!