បង្ក្រាបសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបាន៩នាក់និងវត្ថុតាងមួយចំនួននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបាន៩នាក់និងវត្ថុតាងមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៩។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៩នាក់មាន១.ឈ្មោះ ហាក់ ផាន់ណា ភេទប្រុសអាយុ៣២ឆ្នាំ ២.ឈ្មោះ វ៉ាន់ រី ភេទប្រុសអាយុ៣៦ឆ្នាំ ៣.ឈ្មោះ ហេង សុភក្តិ ភេទប្រុសអាយុ៣៦ឆ្នាំ ៤.ឈ្មោះ គង់ សុជាតិ ភេទប្រុសអាយុ៣៩ឆ្នាំ ៥.ឈ្មោះ ថៃ រ៉ាឌី ភេទប្រុសអាយុ២៤ឆ្នាំ ៦.ឈ្មោះ លាង លី ភេទប្រុសអាយុ២១ឆ្នាំ ៧.ឈ្មោះ តឿម តាន ភេទប្រុសអាយុ១៧ឆ្នាំ ៨.ឈ្មោះ ផន សុជា ភេទប្រុសអាយុ២២ឆ្នាំ ៩.ឈ្មោះ ហាន ឆ្នើម ភេទប្រុសអាយុ២៥ឆ្នាំជនទាំងនេះស្នាក់នៅសង្កាត់.ក្រុងប៉ោយប៉ែត។


លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយចុះប្រតិបត្តិការបង្ក្រាបសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ព្រមដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន០៣កូនថង់តូចស្មើ០,៦០ក្រាម និងយ៉ាម៉ា២គ្រាប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតដែលចុះបង្ក្រាបនៅថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ថា៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៩នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕(ដោយ សន សុង)

error: Content is protected !!