ដើម្បីភូមិ.ឃុំមានសុវត្ថិភាពប្រជាពលរដ្ឋសុំឲ្យសមត្តកិច្ចត្រូវមានវិធានការលុបបំបាត់ជនល្មើសជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ៖ដើម្បីភូមិ.ឃុំមានសុវត្ថិភាពប្រជាសុំឲ្យសមត្តកិច្ចត្រូវមានវិធានការលុបបំបាត់ជនល្មើសជួញដូរគ្រឿងញៀនដែលប្រជាពលរដ្ឋលើកឡើងវេទិការសាធារណះនៅ១៥ខែសីហាឆ្នាំ២០១៩នៅស្រុកស្វាយចេក។


ប្រជាពលរដ្ឋជាច្រើនបានលើកឡើងស្រដៀងគ្នាថា៖នៅតាមមូលដ្ឋានកំពុងរីកដុះដាលបញ្ហាគ្រឿងញៀនដល់ជនបទបណ្តាលកូនចៅប្រឈមរងគ្រោះដោយសារធាតុញៀនដែលប្រឈមភូមិ.ឃុំគ្មានសុវត្ថិភាពដូចជាកើតមានបង្កហឹង្សាក្នុងក្រុមគ្រួសារ និងបង្ករបួសស្នាម បង្កើតក្រុមបងតូចបងធំដែលបង្កអសន្តិសុខក្នុងមូលដ្ឋាននៅពេលមានបុណ្យទាននិងពិធីកាន់បិណ្ឌខាងមុខនេះដោយសារតែគ្រឿងញៀន។


ប្រជាពលរដ្ឋបានបញ្ជា្កក់ថា៖ប្រជាពលរដ្ឋស្លូតត្រង់ដូចជាគ្មានជំនឿចំពោះអាជ្ញាធរនិងមន្ត្រីស្ថាប័នពាក់ព័ន្ធរឿងទំនាស់ដីធ្លីបើគ្មានលុយទេការរកដំណោះស្រាយដោយភាពយុត្តិធម៌ពិតជាលំបាកចំពោះប្រជាពលរដ្ឋដែលគ្មានលុយតែងតែចាញ់ក្តីអ្នកមានអំណាចនិងអ្នកមានលុយសុំអោយមន្ត្រីអនុវត្តច្បាប់មានស្មារតីនិងភាពយុត្តិធម៌ទើបជាមន្ត្រីបម្រើប្រជាពលរដ្ឋនិងសង្គម។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖វេទិការសាធារណះនេះធ្វើឡើងដើម្បីអោយប្រជាពលរដ្ឋបញ្ចេញមតិរាល់បញ្ហាការងារអសកម្មរបស់មន្ត្រីនិងស្ថាប័នពាក់ព័ន្ធណាមួយដែលធ្វើប៉ះពាល់ដល់សិទ្ធសេរីភាពប្រជាពលរដ្ឋគឺថ្នាក់ជាតិនិងខេត្តបានទទួលព័ត៌មានហើយដោះស្រាយជូន។


លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជានីតិកាលទី៦នៃរដ្ឋសភានឹងបន្តអនុវត្តនូវគោលនយោបាយយុទ្ធសាស្គ្រចតុកោណដំណាក់កាលទី៤ដើម្បីបង្ខិតសេវាសាធារណះអោយនៅកៀកជិតប្រជាពលរដ្ឋព្រមទាំងបានធ្វើអោយសេវាសាធារណះកាន់តែមានគុណភាពនិងតម្លាភាពមានប្រសិទ្ធិភាពខ្ពស់ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕(ដោយ សន សុង​)

error: Content is protected !!