ន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាណិជ្ជកម្មខេត្តចុះអប់រំមដល់អាជីវក ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ខេត្តបន្ទាយមានជ័យ៖  ន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាណិជ្ជកម្មខេត្តចុះអប់រំមដល់អាជីវក និងពិនិត្យសុវត្ថភាពចំណីអាហារ នៅតាមម៉ាត និងផ្សារកូនដំរី ស្ថិតនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យនូវតាមបណ្តាម៉ាត និងហាងបោះដុំមួយចំនួន នៅក្នុងផ្សារកូនដំរីនៅព្រឹកនេះ ក្នុងគោលបំណងដើម្បីចុះពិនិត្យមើលគុណភាពសុវត្ថភាពចំណីអាហារ ឲ្យដឹងជាក់លាក់ពីទំនិញគ្រប់ប្រភេទ ការពារអ្នកប្រើប្រាស់ ផ្តល់នូវគុណភាពល្អ នឹង ដើម្បីកាត់បន្ថយ ពីបញ្ហាសុខភាព របស់ប្រជាពលរដ្ឋ។


លោកបញ្ជាក់ថា ក្នុងការចុះមកពិនិត្យទំនិញនេះ យើងមានការអប់រំដល់អាជីវកបន្ថែមទៀត ក្នុងការទុកដាក់ទំនិញឲ្យមានគុណភាព និងអនាម័យ ទុកដាក់ទំនិញឲ្យត្រូវទៅតាមប្រភេទទំនិញ និងបញ្ឈប់ការយកទំនិញដែលគ្មានប្រភពច្បាស់លាស់មកតាំងលក់ ដែលជាបញ្ហា ធ្វើឲ្យប៉ះពាល់ដល់អ្នកដែលយកទទួលទានផងដែរ។


ក្នុងនោះលោកបានផ្តោតសំខាន់ ទៅលើកំទេចមី ដែលជាប្រភេទទំនិញហាមឃាត់ រួមជាមួយទឹកក្រូចហួសកាលបរិច្ឆេទ ទំនិញដែលគ្មានប្រភពច្បាស់លាស់ ដែលកន្លងមកឃើញថាប៉ះពាល់ដល់ក្មេងៗនៅតាមសាលារៀនមួយចំនួន ដែលបណ្តាលឲ្យក្មេងទទួលទាន បង្កជាការរាករុះក្អួតប៉ះពាល់សុខភាពផងដែរ។


ក្នុងការចុះពិនិត្យនេះមន្ត្រីជំនាញទាំងពីរស្ថាប័នបានសំណូមពរដល់អាជីវក កុំផលិត កុំយករបស់ដែលគ្មានប្រភពច្បាស់លាស់ ឬគ្មានស្លាកយីហោត្រឹមត្រូវ ជាពិសេស កម្ទេចមី ដែលជាកាកសំណល់ ខ្លះអានាម័យ ខូចគុណភាព មកដាក់តាំងលក់ ដែលទំនិញទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់អ្នកទទួលទាន ហើយអាជីវកត្រូវប្រឈមមុខចំពោះមុខច្បាប់ផងដែរ៕(ដោយ សន សុង)

error: Content is protected !!