កម្មករខ្មែរម្នាក់ត្រូវដីបាក់សង្កត់ស្លាប់ នៅខេត្តឈុនបុរី ប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ កម្មករស្រ្តីខ្មែរម្នាក់ស្លាប់ នឹង៣នាក់រងរបួស ត្រូវដីបាក់សង្កត់លើ នៅខេត្តឈុន បុរី ប្រទេសថៃ ខណៈចុះទៅបង្ហាប់ដីក្នុងរណ្ដៅជម្រៅ៤ម៉ែត្រ ត្រូវដីបាក់សង្កត់លើ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងរងរបួស៣នាក់ កើតឡើងនៅវេលាម៉ោង១២:០០នាទី នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវ៣៤៤ ឈុន បុរី-ភូមិប៊ឹងគ្លែង ឃុំណងសាក ស្រុកបាងប៊ឹង ខេត្តឈុនបុរី ដែលកំពង់សង់ស្ពានអាកាសឆ្លងផ្លូវបំបែកជា៤។

លោកអនុសេនីយ៍ឯក វិរត្ន័ ត្រះកូលថៃ អធិការរងនគរបាល បាន ប៊ឹង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីស្ថានីយ៍វិទ្យុអង្គភាពសង្រ្គោះភូមិប៊ឹងថា កើតហេតុដីបាក់រលំសង្កត់លើកម្មករសាងសង់ផ្លូវ ធ្វើឲ្យមានមនុស្សស្លាប់នឹងរងរបួស ក៏ប្រញ៉ាប់ចុះទៅត្រួតពិនិត្យ។ ដែលកំពុងបុកគ្រឹះ មានជម្រៅប្រមាណ៤ម៉ែត្រ ទំហ៊ំ៦×៦ម៉ែត្រ នៅក្នុងរណ្ដៅប្រទះឃើញសពមនុស្សម្នាក់ជាស្រ្តីឈ្មោះ វីន កាវីន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សភាពសពត្រូវដីបាក់សង្កត់លើ និងអ្នករងរបួស៣នាក់ទៀត ដែលក្រុមសង្រ្គោះបានចុះទៅយកឡើងពីរណ្ដៅដោយសុវត្តិភាព។

បុរសឈ្មោះសាំរ៉ង ភូថងងិន មេការជនជាតិថៃ អាយុ៣៥ឆ្នាំ ដែលជាមនុស្សម្នាក់ក្នុងចំណោមកម្មករ បានឲ្យដឹងថា ពេលកើតហេតុ ពួកខ្លួនបានចុះទៅបង្ហាប់ដីក្នុងរណ្ដៅ សុខៗស្រាប់តែដីដែលនៅខាងលើ បានបាក់សង្កត់លើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកខ្លួនឯងនឹងកម្មករ២នាក់ទៀត ក៏នៅម្ខាងនៃរណ្ដៅ ទើបបណ្ដាលឲ្យរងរបួសស្រាល ហើយក៏បានសុំការជួយសង្រ្គោះ ពីកម្មករដែលនៅខាងលើ។

ប្តីស្រីរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះឆៃ ឌីឆៃ អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ពេលកើតហេតុ ខ្លួនកំពុងធ្វើការចងដែកនៅកន្លែងមួយទៀត បានឮសម្លេងស្រែកក៏ប្រញ៉ាប់រត់មកមើល ពេលមកដល់ក៏ឃើញភរិយារបស់ខ្លួន ត្រូវដីបាក់សង្កត់លើស្លាប់ ពិតប្រាកដមែន តែមូលហេតុដែលបាក់ដីនោះ គាត់ក៏មិនដឹងច្បាស់ដែរ៕ (នាគរាជ)

error: Content is protected !!