មន្ត្រីមុខងារសាធារណៈថា មន្ទីរនៅក្នុងខេត្តសុំកុំឲ្យគេហៅថាមន្ទីរគ្រួសារ និងបក្សពួកនិយម

ខេត្តបន្ទាយមានជ័យ៖ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃទី០១ខែកក្តដាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ មន្ត្រីក្រសួងមុខងារសាធារណៈថា មន្ទីរនៅក្នុងខេត្តសុំកុំឲ្យគេហៅថាមន្ទីរគ្រួសារបើមានសុំឲ្យធ្វើការងារតាមតួនាទីនិងភារកិច្ចមិនបក្សពួកនិយម។


លោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖រយៈពេលកន្លងមកនៅខេត្តបន្ទាយមានជ័យនៅតាមបណ្តាមន្ទីអង្គភាពពាក់ព័ន្ធដែលខិតខំបម្រើការងារជូនប្រជាពលរដ្ឋនិងសង្គមបានល្អ ប្រសើរស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងលើកកម្ពស់ធន់ធានមនុស្ស។


លោក ស សាម៊ីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា៖សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិត្យលេខ២៤០អនក្រ.បកសេចក្តីណែនាំលេខ៧៨៨ និងលេខ៧៨៩មស.សណន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនមន្ត្រីរាជការស៊ីវិលនិងវគ្គបណ្តុះបណ្តាលតម្រង់ទិសនិងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរាជការក្របខណ្ឌថ្មី។


លោកបានបញ្ជាក់ថា មន្ទីរពាក់ព័ន្ធក្នុងខេត្តសុំកុំឲ្យគេហៅមន្ទីរគ្រួសារបើមានសុំឲ្យធ្វើការងារតាមតួនាទីនិងភារកិច្ចមិនត្រូវបក្ខពួកនិយមដូចការរិៈគន់ថា ប្តីធ្វើប្រធាន ប្រពន្ធគណនេយ្យ និងកូនប្រធានការិយាល័យ ទោះជាមានត្រូវធ្វើការងារមិនបក្ខពួកនិយម រឺនិយមគ្រួសារនេះទើបចៀសផុតការនិយាយនិងរិៈគន់ទទួលការសរសើរទៅវិញ។


លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យសេចក្តីណែនាំនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនមន្ត្រីរាជការ ស៊ីវិលនិងតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធ របស់អង្គភាពនីមួយៗក្រោមឱវាទក្រសួង ការអនុវត្តកិច្ចរដ្ឋបាល ការគ្រប់គ្រងបុគ្គលិកនិងដំណើរការជ្រើសរើសបុគ្គលិកនិងបទដ្ឋាន គតិយុត្តផ្សេងៗនិងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល៕Sao Nov

error: Content is protected !!