នគរបាលស្រុកសំពៅលូនឃាត់បានជនសង្ស័យ២នាក់គ្រឿងញៀនយ៉ាម៉ា១១០គ្រាប់និងម៉ាទឹកកក២ថង់

 

ខេត្តបាត់ដំបង៖កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់បានជនសង្ស័ុយ២នាក់ ជាបន្តបន្ទាប់ដែលរក្សាទុកដោយខុសច្បាប់នូវ គ្រឿងញៀនយ៉ាម៉ា១១០ គ្រាប់ ម៉ាទឹកកក២ថង់។

នគរបាលស្រុកសំពៅលូនបានឲ្យដឹងថាថ្ងៃទី ២២ ខែមេសា ជនសង្ស័យទី១ឈ្មោះឈ្មោះ ឌុំ វ៉ាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ រូមទាំងថ្នាំញៀន យ៉ាម៉ា ៨០គ្រាប់ ម៉ាទឹកកកចំនួន២ថង់ ឃាត់ខ្លួននៅវេលាម៉ោងជាង៣រៀលនៅថ្ងៃទី២១ ខែមេសា ម្សិលមិញ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមចម្លើយជនសង្ស័យ ឌុំ វ៉ាន់នី និងមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលដឹកនាំដោយលោកអធិការស្រុកសំពៅលូន នៅវេលាម៉ោង ១៦.៣៥ នាទី កម្លាំងសមត្ថកិច្ចបានបន្តបង្ក្រាប បានចំនួន ០១ករណីបន្ថែមទៀត នៅចំណុច ភូមិ ស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូនខេត្តបាត់ដំបងនិង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ ឡឹប ញ៉ក់ ភេទប្រុស អាយុ 39ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនខេត្តបាត់ដំបង ដកហូតវត្ថុតាង ថ្នាំញៀនយ៉ាម៉ា ចំនួន ៣០គ្រាប់ និងទូរស័ព្ទដៃ ចំនួន ០១ គ្រឿង។

ជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកំពុងកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ។SN

error: Content is protected !!