ជាងផ្សាដំបូលត្រូវខ្សែភ្លើងឆក់ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ជាងផ្សាដំបូលត្រូវខ្សែភ្លើងឆក់ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ រស្មី អាយុ ២២ ឆ្នាំមុខរបរ ជាងផ្សាដំបូង ស្នាក់នៅភូមិកើតហេតុខាងលើ ដែលមានស្រុកកំណើតនៅខេត្ដតាកែវ។

ព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះនិងជាង២នាក់បានម៉ៅការធ្វើផ្សាដំបូលសំយ៉ាបផ្ទះកន្លែងកើតហេតុខាងលើ បន្ទាប់ពីផ្សាតសំយ៉ាបរួចនោះ នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះនិងជាងម្នាក់ទៀតបានមកធ្វើការធម្មតា លុះដល់វេលាកើតហេតុជនរងគ្រោះបានឡើងទៅលើសំយ៉ាប់ដើម្បីប្រក់សង្ក័សី ស្រាប់តែកំពុងរៀបចំមិនប្រយ័ត្នព្រីភ្លើងប៉ះជាមួយសង្ក័សីបណ្ដាលឲ្យឆ្លងចរន្ដអគ្គីសនីឆក់ជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ជួយសង្គ្រោះបឋម រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចក៏បានទាក់ទងរថយន្ដសាម៉ុយរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ ដើម្បីជួយសង្គ្រោះ៕

error: Content is protected !!