ឃ្លាំងដាក់សម្ភារតំលៃជាង១០ម៉ឺនដុល្លារនិងផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការបំផ្លាញដោយខ្យល់កន្ត្រាក់ឃុំបន្ទាយនាងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ឃ្លាំងដាក់សម្ភារតំលៃជាង១០ម៉ឺនដុល្លារនិងផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការបំផ្លាញដោយខ្យល់កន្ត្រាក់ដែលកើតឡើងនៅវេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ស្ថិតឃុំបន្ទាយនាងស្រុកមង្គលបូរី។

ស្មៀនឃុំបន្ទាយនាងបានប្រាប់ថា៖ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់និងខូចខាតឃ្លាំងដាក់សម្ភារដ៏ធំមួយកន្លែងនៅផ្សារអូរស្ងួតចាស់និងផ្ទះសំបែងប្រជាពលរដ្ឋប្រមាណជាង១០ខ្នងមាន ភូមិដងរុនលិច ភូមិដងរុណកើត ភូមិព្រៃចង្ហា ភូមិអូរអណ្តូងស្ថិតក្នុងឃុំបន្ទាយនាងស្រុកមង្គលបូរី។

ស្មៀនឃុំរូបនោះបានបញ្ជាក់ថា៖ខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ខូចខាតបាក់ទាំងស្រុងដល់ដីនៅឃ្លាំងស្តប់សម្ភារនៅផ្សារអូរស្ងួតចាស់មានប្រវែងបណ្តោយ៨០ម៉ែត្រនិងទទឹង៣០ម៉ែត្រដែលទើបកសាងហើយអស់ថវិកាជាង១០ម៉ឺនដុល្លារនេះតាមម្ចាស់ឃ្លាំងបានប្រាប់ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ៤ភូមិអស់ប្រមាណជាង១០ខ្នង។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា៖ស្រុកមង្គលបូរីរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣លើកកាលលើកទី១.កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩មានខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋជាង២០ខ្នងស្ថិតភូមិអូរអណ្តូងកើតឃុំបន្ទាយនាងស្រុកមង្គលបូរី លើកទី២.កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩មានខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ២ឃុំមាន ១.ឃុំអូរប្រាសាទខូចខាតប៉ើងដំបូល១ខ្នង ២.ឃុំរហាត់ទឹកប៉ះពាល់១៤ខ្នងបាក់ខូចខាតទាំងស្រុង១ខ្នងនិងប៉ើងដំបូល១៣ខ្នងរោងម៉ាស៊ីន២កន្លែង លើកទី៣.នៅល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៩កន្ត្រាក់ប៉ះពាល់ឃុំបន្ទាយនាងមាន៤ភូមិប្រមាណជាង១០ខ្នងនិងឃ្លាំងដាក់សម្ភារនៅផ្សារអូរស្ថួតចាស់១កន្លែងអស់ទឹកប្រាក់ជាង១០ម៉ឺនដុល្លារ៕

error: Content is protected !!