ភ្លៀងរលឹមលាយខ្យល់កន្ត្រាក់ បក់ដួលរោងទីតាំងសម្ភោធច្រកស្ទឹងបត់ និងច្រកណងអៀង យ៉ាងដំណំ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី២១ ខែមេសា ២០១៩ នេះទីតាំងជាកន្លែង សម្ភោធច្រកស្ទឹងបត់ និង ច្រកបានណងអៀន ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានភ្លៀងរលឹម និង មានខ្យល់កន្ត្រាក់ ធ្វើឲ្យបើុងដំបូលរោងដែលធ្វើសម្រាប់ទុកឱ្យពលរដ្នអង្គុយ ត្រៀមរងចាំសម្តេចតេជោ  បានដួលរងនូវការខូចខាតយ៉ាងដំណំផងដែរ ។

ប៉ុន្តែតែគ្រោះធម្មជាតិមួយនេះ មិនបានធ្វើឲ្យមានមនុស្សណាម្នាក់រងគ្រោះនោះឡើយ។ ខណៈនេះក្រុមការងារអាជ្ញាធរមានសមត្ថកិច្ចកំពុងតែរៀបចំឡើងវិញដើម្បីត្រៀមរងចាំទទួលសម្តេចតេជោ មកសម្ភោធបើកកម្មវិធីនាព្រឹកថ្ងៃទី២២ ស្អែកនេះផងដែរ។

គួរបញ្ជាក់ថា ដំបូលរោងដែលដួលរលំរងនូវការខូចខាតយ៉ាងដំណំដោយសារខ្យល់កន្ត្រាក់នោះ គឺជារោងធ្វើសម្រាប់ឲ្យពលរដ្ឋអង្គុយរងចាំទទួលសម្តេចតេជោ ! មិនមែនជាវេទិការគណៈប្រតិភូរបស់ថ្នាក់ដឹកនាំនោះឡើយ៕

error: Content is protected !!