ហាមច្រើនដងមិនស្តាប់ នគរបាលចរាចរណ៍ស្ទូចរថយន្តឲ្យម្ចាស់ចូលខ្លួនដោះស្រាយ


បន្ទាយមានជ័យ៖ នគរបាលចរាចរណ៍ធ្វើការណែនាំនិងមាត់ច្រើនដងមិនស្តាប់ ដាក់វិធានការស្ទូចរថយន្ត ឲ្យម្ចាស់ចូលធ្វើកំណត់ហេតុដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅរង្វង់មូលក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

រថយន្តតូចធុន Kear ពាក់ស្លាកលេខ ភ្នំពេញ2AY-6035 ពណ៌ទឹកប្រាក់ ដែលនគរបាលស្ទូចនេះ នៅមិនទាន់ដឹងពីអត្តសញ្ញាណម្ចាស់នៅឡើយទេ។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍បានប្រាប់ថា ម្ចាស់រថយន្តតូចធុន Kear ដែលស្ទូចយកទៅនេះ កម្លាំងរបស់លោកបានធ្វើការណែនាំផ្ទាល់មាត់ជាច្រើនលើកច្រើនសារមកហើយ នៅតែរឹងទទឹង យកមកចតចោលជារៀងរាល់ថ្ងៃ ទើបកម្លាំងស្ទូចទៅធ្វើកំណត់ហេតុជាលាយលក្ខណ៍អក្សរយកអប់រំអោយបញ្ឈប់ការចតចោលដែលបង្កឲ្យខូចសណ្តាប់ធ្នាប់ បង្កការកកស្ទះ ប៉ះពាល់អ្នកដំណើរផ្សេងៗ។

លោកបន្តថា ការអប់រំលើកទីមួយធ្វើកំណត់ហេតុជាលាយលក្ខណ៍អក្សរនេះ គឺអប់រំគាត់សិន និងឲ្យគាត់ដោះស្រាយថ្លៃប្រេងរថយន្តស្ទូច បើមានលើកក្រោយទៀតនិងអនុវត្តតាមច្បាប់។

គួរបញ្ជាក់ថា នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត មានការកកស្ទះជារៀងរាល់ថ្ងៃ ដោយចំណុចនោះគេសង្កេតឃើញថា មានរថយន្តតាក់ស៊ី រថយន្តពលរដ្ឋឈប់ចតវាយPassport រួមទាំងរទេះកម្មករដឹកទំនិញចតទំលាក់អីវ៉ាន់ផងដែរ៕ក្តាមស្រែ

 

 

error: Content is protected !!