កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ឃាត់រថយន្តសេរីទំនើបម៉ាកVeldfire ១គ្រឿង គ្មានពន្ធ


ខេត្តបន្ទាយមានជ័យ៖ កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ឃាត់រថយន្តសេរីទំនើបម៉ាកVeldfire ១គ្រឿង គ្មានពន្ធ ពាក់ស្លាកលេខក្លែងក្លាយបន្លំជារថយន្តមានពន្ធ។


មន្ត្រីគយចល័តការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥ខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ថា ដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងសេដ្ឋនិងហិរញ្ញវត្ថុនិងដាក់វិធានការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករដើម្បីពង្រឹងការប្រមូលពន្ធជូនរដ្ឋទប់ស្កាត់អំពើរត់ពន្ធមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានឃាត់រថយន្ត១គ្រឿងស៊េរីទំនើបម៉ាក់Veldfireផលិតឆ្នាំ២០១៥ចង្កូតឆ្វេងដែលពាក់ស្លាកលេខភ្នំពេញ2AR.2377ដែលឃាត់នៅវេលាម៉ោង៥និង៥៥នាទីល្ងាចកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ត្រង់ចំណុចភ្លើងស្តុបបំបែកជា៤ វាងផ្លូវជាតិ៦ និងផ្លូវជាតិ៥៦ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។


មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រោយពេលដែលមន្ត្រីជំនាញឃាត់រថយន្តស៊េរីទំនើបដែលសង្ស័យគ្មានពន្ធនេះបាននាំយកមក ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យឃើញថារថយន្ត១គ្រឿងនេះគ្មានបង្កាន់ដៃបង់ពន្ធនាំចូលនិងពាក់ស្លាកលេខក្លែងក្លាយដែលជារថយន្តគ្មានពន្ធដែលល្មើសនិងច្បាប់ត្រូវឃាត់និងរក្សាទុកដើម្បីអោយម្ចាស់ចូលខ្លួនបង់ពន្ធ។


ព័ត៌មានដែលបង្ហើបឲ្យដឹងថា រថយន្តសេរីទំនើប១គ្រឿងនេះប្រហែលជាមិនមែនជារថយន្តកាត់តនោះទេគឺជារថយន្តមូលដែលលួចនាំចូលគេចពន្ធហើយត្រូវបានមន្ត្រីជំនាញឃាត់អោយម្ចាស់ចូលខ្លួនបង់ពន្ធនិងផាកវិន័យប្រហែលជាជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយម្ចាស់រថយន្តនោះជាអ្នករស់នៅក្រុងប៉ោយប៉ែតដែលគេទិញយកមកប្រើប្រាស់ហើយជិៈឆ្លងកាត់ក្រុងសិរីសោភ័ណទិសដៅទៅប៉ោយប៉ែតត្រូវបានមន្ត្រីជំនាញស្រាវជ្រាវឃាត់បានក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។
មន្ត្រីគយបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលទិញរថយន្តប្រើប្រាស់ត្រូវពិនិត្យមើលអោយបានច្បាស់លាស់មុននិងសម្រេចទិញយកទៅប្រើប្រាស់ព្រោះមានរថយន្តខ្លះជារថយន្តកាត់តនិងរថយន្តដែលគ្មានពន្ធនាំចូលហើយពាក់ស្លាកលេខក្លែងក្លាយនៅពេលដែលមន្ត្រីជំនាញស្រាវជ្រាវឃាត់ជាអំពើល្មើសនិងច្បាប់ត្រូវបានចាប់អោយបង់ពន្ធ៕កូនខ្លា

error: Content is protected !!