ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំកុរ២០១៩ នៅខេត្តបន្ទាយមានជ័យមានភ្ញៀវកើនឡើងជាងឆ្នាំមុន១.៣៦ភាគរយ

បន្ទាយមានជ័យ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំកុរ២០១៩  ចំនួនភ្ញៀវដែលមកលេង នៅខេត្តបន្ទាយមានជ័យ មានការកើនឡើងជាងឆ្នាំមុន១,៣៦ភាគរយ នេះបើយោងតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តប្រាប់នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩។

លោកឈឿន សេរីវុធ បានឲ្យដឹងតាមទូរស័ព្ទថា នៅខេត្តបន្ទាយមានជ័យក្នុងរយះពេល៣ថ្ងៃ ភ្ញៀវជាតិនិងអន្តរជាតិដែលលេងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំកុរ ឆ្នាំ​២០១៩នេះ មានការកើនឡើង១,៣៦ភាគរយ បើប្រៀបធៀបទៅនិងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច ឆ្នាំ ២០១៨។ លោកបានបញ្ជាក់ថា ក្នុងរដូវចូលឆ្នាំកុរ ឆ្នាំ២០១៩នេះមានភ្ញៀវជាតិចំនួន១៦៤ ៦៧០នាក់ និងភ្ញៀវអន្តរជាតិចំនួន៧៩៧នាក់ ចំណែកឆ្នាំចរ ឆ្នាំ ២០១៨វិញ មានភ្ញៀវជាតិ ចំនួន១៦៣ ១៦២នាក់ និងភ្ញៀវអន្តរជាតិ៨៤នាក់។

លោកបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំនេះ ឃើញថានៅតាមសង្ក្រាន្តធំៗ ដូចជានៅទីរូមខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារ និងក្រុងប៉ោយប៉ែត មានភ្ញៀវកើនឡើងច្រើន  ប៉ុន្តែនៅតំបន់អាងត្រពាំងថ្មដែលភ្ញៀវធ្លាប់តែមកលេងច្រើនបែរជាធ្លាក់ចុះវិញដោយសារទឹកមិនសូវមាន និងអាកាសធាតុក្តៅផងដែរ នេះហើយជាមូលហេតុដែលធ្វើឲ្យកំណើនភ្ញៀវកើនឡើងតិចតួច៕

error: Content is protected !!